ឈុតអាហារថ្ងៃត្រង់/ល្ងាចតម្លៃត្រឹម $18.90 តែអាចញ៉ាំបានដល់ទៅគ្នា 2 នាក់

គោលបំណងតែមួយគត់របស់ Emperors of China ដែលជាភោជនីយដ្ឋានបែបចិនដ៏ប្រណីតមួយក្នុងរាជធានីភ្នំពេញត្រូវបានគេស្គាល់ដោយការបម្រើអាហារចិនរសជាតិដើម គឺតែងតែចង់ឲ្យអ្នកពិសាអាហាររបស់ខ្លួនទាំងអស់ទទួលនូវបទពិសោធន៍អាហារដ៏ឈ្ងុយឆ្ងាញ់មួយពេល និងផ្ដល់ជូនអារម្មណ៍បែបចិនពេលអង្គុយពិសានៅទីនេះ។

Dinner @Emperors of China

សម្រាប់ប្រិយមិត្តដែលកំពុងតែរកមើលកន្លែងញ៉ាំអាហារពេលថ្ងៃ ឬល្ងាចបែបចិនដ៏ឈ្ងុយឆ្ងាញ់មួយពេល អ្នកនឹងរីករាយនឹងការផ្ដល់ជូនឈុតអាហារថ្ងៃត្រង់ ឬល្ងាចក្នុងតម្លៃពិសេសត្រឹម $18.90 ក្នុងមួយឈុតពី Emperors of China មិនខាន។ ក្នុងមួយឈុតមានដល់ទៅ 3 ប្រភេទអាហារ ដែលអ្នកអាចជ្រើសរើសមួយមុខៗចេញពីប្រភេទអាហារទាំង 3 នោះ។ បើបានដល់ទៅ 3 មុខអ៊ីចេះ ច្បាស់ណាស់ថា ញ៉ាំម្នាក់ឯងមិនអស់ទេ ព្រោះឈុតមួយនេះគឺសម្រាប់មនុស្ស 2 នាក់។

Emperors of China

Emperors of China

អាហារជាច្រើនហូរហែតម្រៀបត្រៀបត្រាលើម៉ឺនុយសម្រាប់ឈុតនេះ រួមមានប្រភេទស៊ុប និងអាហារគ្រោងដូចជា សាច់ខ្វៃពីរមុខ ចំហុយត្រីក្រហម ឆាសាច់គោជាមួយទឹកសៀងខ្មៅ ខតៅហ៊ូសាច់ជ្រូកចិញ្រ្ចាំបែបស៊ីវឈាន់ ឆាសាច់ជ្រូកខ្វៃ ឆាសាច់គោម្រះ ត្រីបំពងជូរអែម មាន់ចំហុយជាមួយទឹកជ្រលក់ពិសេស និងជាច្រើនទៀត។

Dinner @Emperors of China

ពួកយើងក៏បានទៅញ៉ាំឈុតនេះ ហើយបានសាកនូវអាហារពីរបីមុខដែរ ដូចជាស៊ុបគីនឆាយសាច់ជ្រូក/ស៊ុបត្រីតៅហ៊ូ ឆាសាច់មាន់បែបស៊ីវឈាន់ និងឆាសណ្ដែងគួរសាច់ជ្រូកជញ្រ្ចាំ។ មួយមុខៗសុទ្ធតែទំនង រៀបចំនិងចម្អិនបានល្អ ថែមទាំងគួរចង់ញ៉ាំទៀតផង។

ស៊ុបគីនឆាយសាច់ជ្រូក/ស៊ុបត្រីតៅហ៊ូ

ឆាសាច់មាន់បែបស៊ីវឈាន់

ឆាសណ្ដែងគួរសាច់ជ្រូកជញ្រ្ចាំ

ក្រុមការងារ FoodBuzz ពេញចិត្តការរៀបចំអាហារបែបសាមញ្ញ តែប្រណីតល្អគួរឲ្យញ៉ាំរបស់ Emperors of China សាកសមបំផុតសម្រាប់ការទទួលទានជាមួយមិត្តភក្ដិ ឬមនុស្សជាទីស្រឡាញ់របស់អ្នក។

តម្លៃ៖ $18.90 ក្នុងមួយឈុតសម្រាប់មនុស្ស 2 នាក់

ទីតាំង៖ No.19 ផ្លូវ 168 សង្កាត់វាលវង់ ខណ្ឌ 7 មករា រាជធានីភ្នំពេញ | Googlemap