Kamu Tea ចេញតែឈីសថ្មី 3 រសជាតិ ញ៉ាំបាន 2 បែបក្នុងកែវតែមួយ

តោះប្រិយមិត្ត FoodBuzz ណាខ្លះជាប់ចិត្តជាមួយតែទឹកដោះគោនៅ Kamu Tea រហូតស្ទើរខានមួយថ្ងៃមិនបាន? មិនបាច់រកណាឆ្ងាយទេ អ្នកសរសេរអត្ថបទនេះផ្ទាល់ហើយដែលជាប់ស្នេហ៍ Kamu Tea ដកចិត្តមិនរួចឡើយ! ឥឡូវសុំ Survery តិចសិនមើល តើភេសជ្ជៈណាខ្លះដែលប្រិយមិត្តឧស្សាហ៍ញ៉ាំជាងគេ?

Kamu Tea

ពេញនិយមជាងគេគឺដឹងតែ signature drink សេរ៊ី Chizu Brûlée ដែលជាតែឈីសដុតស្ករត្នោត ជាមួយនឹងគ្រាប់គុជដ៏ទន់ល្មើយដែលអ្នកណាក៏ដោយឲ្យតែបានភ្លក្សហើយគឺលង់ស្នេហ៍តែម្ដង ហើយដោយសារបែបនេះហើយទើបមានភ្ញៀវជាច្រើនអន្ទះសារចង់ភ្លក្ស Chizu Brûlée ជាប្រភេទតែផ្សេងៗទៀត ហើយពេលនេះ Kamu Tea បានបំពេញបំណងអ្នកទាំងអស់គ្នាហើយជាមួយនឹងតែឈីសថ្មីរហូតដល់ទៅ 3 រសជាតិ!

Kamu Tea

Kamu Tea

Kamu Tea

គ្រាន់តែការធ្វើក៏ទំនង!

ក្នុងនោះមានដូចជា Kamu Milk Tea Chizu Brûlée ដែលជាតែទឹកដោះគោ Assam,  Matcha Chizu Brûlée តែបៃតងម៉ាត់ឆា និង Thai Tea Chizu Brûlée តែក្រហមថៃបែបបុរាណ បីរសជាតិ ឆ្ងាញ់ប្លែកៗពីគ្នាហើយសុទ្ធតែមានបន្ថែមឈីសដុតស្ករត្នោតពីលើ និងគ្រាប់គុជស្ករត្នោតយ៉ាងឆ្ងាញ់ដូចៗគ្នាផងដែរ សម្រាប់ចំណង់ចំណូលចិត្តរបសអ្នកញ៉ាំផ្សេងៗគ្នា។

Kamu Milk Tea Chizu Brûlée

Matcha Chizu Brûlée

Thai Tea Chizu Brûlée

អ្វីដែលពិសេសនោះគឺក្នុងតែមួយកែវនេះ ប្រិយមិត្តអាចញ៉ាំបាន 2 បែបដោយដំបូងគឺការញ៉ាំតាមមាត់កែវដើម្បីក្រេបរសជាតិឈីសដុតស្ករត្នោតលាយជាមួយនឹងតែដ៏ឈ្ងុយ ហើយបន្ទាប់មកអ្នកអាចញ៉ាំបានដោយប្រើទុយោដើម្បីបឺតយកតែនឹងគុជស្ករត្នោតក្នុងពេលតែមួយ។

Kamu Tea

Kamu Tea

ក្រៅពីនេះ Kamu Tea ក៏មានចេញជា Milo Magma ដែលធានាដឹងតែត្រូវចិត្តម៉ាច់អ្នកចូលចិត្តញ៉ាំ Milo កាលពីតូច ឬ ចូលចិត្តភេសជ្ជៈសូកូឡា ព្រោះថាមាន Milo លាយទឹកដោះគោស្រស់ហើយមានកំទេចសូកូឡាលាយជាមួយនឹងទឹកសូកូឡាដ៏ខាប់ផ្អែមឆ្ងាញ់ទៀត។ គ្រាន់តែឃើញកែវ យល់តែម្ដងថាហេតុអ្វីគេដាក់ឈ្មោះបែបនេះ ព្រោះសភាពស្រដៀងថ្មម៉ាក់ម៉ាហូរចេញពីកំអែភ្នំភ្លើងអញ្ចឹង ហើយពេលញ៉ាំកុំភ្លេចក្រឡុកឲ្យចូលគ្នាសព្វល្អផងណា!

ថាអត់រំភើបមួយម៉ាត់ទៅ!

ទីតាំង៖ ផ្លូវប៉ាស្ទ័រ (51) កែងផ្លូវ 322 សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap 

ម៉ោង៖ 9AM – 8PM