ទំនងម្ល៉េះ! ស៊ុបសាច់ចៀមម៉ុងហ្គោលីលក្ខណៈបែបគ្រួសារថ្មីនៅជិតកោះពេជ្រ

ទៅញ៉ាំស៊ុបសាច់ចៀមរាល់ដង តើអ្នកដឹងទេថាវាមានប្រភពមកពីណា? ស៊ុបសាច់ចៀមត្រូវបានគេសម្គាល់ថាជាស៊ុបប្រចាំប្រទេសម៉ុងហ្គោលី និងស្គាល់សឹងតែទូទាំងពិភពលោក។ ស៊ុបសាច់ចៀមស្រដៀងទៅនឹងស៊ុបឆ្នាំងដែលអ្នកបរិភោគនៅតាមបណ្ដាភោជនីយដ្ឋាន ដោយវាមានឆ្នាំងស៊ុបក្ដៅៗ សាច់ឆៅ និងបន្លែស្រស់ៗតម្រៀបនៅចំកណ្ដាលតុសម្រាប់ការលូកញ៉ាំដណ្ដើមគ្នាលេងសាកសមជាការទទួលទានជុំគ្រួសារ ឬជួបជុំមិត្តភក្ដិគ្នាច្រើន។

Happy Lamb Hot Pot

Happy Lamb Hot Pot

Happy Lamb Hot Pot

Happy Lamb Hot Pot មានដើមកំណើតដំបូងនៅប្រទេសម៉ុងហ្គោលីផ្ទាល់ និងបានពង្រីកសាខាជាច្រើនប្រទេសក្នុងនោះក៏មាននៅកម្ពុជាដែលទើបនឹងបើកដំណើរថ្មីៗនេះ និងមានទីតាំងនៅជិតកោះពេជ្រ។

Happy Lamb Hot Pot

Happy Lamb Hot Pot

Happy Lamb Hot Pot

Happy Lamb Hot Pot មានកន្លែងធំទូលាយ និងផាសុកភាពសម្រាប់ការអង្គុយបរិភោគ ថែមទាំងមានបន្ទប់ VIP ដល់ទៅ 4 សាកសមនឹងការបរិភោគបែបលក្ខ​ណៈគ្រួសារ ជួបជុំមិត្តភក្ដិ ក៏ដូចជាការជួបពិភាក្សាការងារផងដែរ។ ក្នុងមួយបន្ទប់ VIP អាចអង្គុយបានដល់ទៅ 12 នាក់ តែបើសិនជាមកច្រើនជាងហ្នឹង អាចកក់បន្ទប់ 2 ជាប់គ្នាបាន ដោយគ្រាន់តែរុញជញ្ជាំងខាន់ចែកបន្ទប់ទាំងពីរនោះ អ្នកនឹងបានបន្ទប់ធំទូលាយដ៏ធំមួយសម្រាប់មនុស្សដល់ទៅ 24 នាក់។

Lunch and Dinner @Happy Lamb Hot Pot

Lunch and Dinner @Happy Lamb Hot Pot

ការញ៉ាំស៊ុបនៅទីនេះ មានជម្រើសទឹកស៊ុបដល់ទៅ 4 រសជាតិដូចជា ជូរ ហឹរ យិនសិន និង ប៉េងបោះសម្រាប់ជ្រើសរើស និងការកុម្ម៉ង់សាច់ បន្លែ និងអាហារសម្រន់នានាដាច់ៗពីគ្នា។ ទឹកស៊ុបច្រើនរសជាតិ អត់ដឹងរើសមួយណា ក៏អស់បារម្ភ ប្រិយមិត្តអាចកុម៉្មង់ស៊ុបពី 2 ដល់ទៅ 3 រសជាតិក្នុងមួយឆ្នាំង។

Broths @Happy Lamb Hot Pot

Lunch and Dinner @Happy Lamb Hot Pot

Lunch and Dinner @Happy Lamb Hot Pot

Lunch and Dinner @Happy Lamb Hot Pot

គ្រាន់តែដើរចូលក្នុងភោជនីយដ្ឋាន ប្រិយមិត្តនឹងចាប់អារម្មណ៍សាច់ស្រស់ៗជាច្រើនប្រភេទដូចជា សាច់គោ, សាច់ចៀមបន្ទះស្ដើងៗ ឈាមទា រួមទាំងត្រី និងបន្លែដើម្បីចម្អិនក្នុងស៊ុបដ៏ឈ្ងុយឆ្ងាញ់របស់អ្នក។ តែនៅមានជម្រើសផ្សេងទៀតដូចជាប្រហិតត្រី/សាច់ គ្រឿងសមុទ្រ ផ្សិត តៅហ៊ូ មី និងគាវ ថែមទាំងអាហារសម្រន់ដូចជា ខ្ទឹមចៀន នំគូឆាយ និងឆ្អឹងជម្នីប្រលាក់គ្រឿងអាំង។ អាហារគ្រប់មុខសុទ្ធមានរសជាតិពិសេស ធ្វើឲ្យមកហើយចង់មកម្ដងទៀត។

Lunch and Dinner @Happy Lamb Hot Pot

Lunch and Dinner @Happy Lamb Hot Pot

Lunch and Dinner @Happy Lamb Hot Pot

មិនថារសជាតិអាហារ ឬ សេវាកម្មសុទ្ធតែឥតខ្ទោះ តែសម្រាប់ទឹកជ្រលក់ប្រហែលជាប្រិយមិត្តត្រូវទៅលាយខ្លួនឯងហើយណា ព្រោះថាញាណអាហារខុសគ្នានោះអី។ តែលោកអ្នកក៏អាចសួរបងៗបុគ្គលិកប្រាប់ពីរបៀបលាយផងដែរ។

Lunch and Dinner @Happy Lamb Hot Pot

ធាតុពិសេសរបស់ស៊ុបសាច់ចៀមមិនមែនត្រឹមតែរសជាតិទឹកស៊ុប និងការចេញជាតិពីបន្លែ និងសាច់ដែលអ្នកចម្អិនក្នុងស៊ុបនោះទេ តែវាធ្វើឲ្យអ្នកមានការជួបជុំដ៏ល្អ និងចំណាយពេលវេលាដ៏មានន័យជាមួយមនុស្សសំខាន់ៗរបស់អ្នក ខណៈពេលដែលអ្នកចាប់ជ្រលក់សាច់ និងបន្លែចួលស៊ុបរបស់អ្នក។ នៅពេលញ៉ាំឆ្អែតហើយ កុំភ្លេចដួសស៊ុបដែលអ្នកចម្អិននោះហ៊ុតណា៎ ជាតិខ្លាំងតែម្ដង។

Lunch and Dinner @Happy Lamb Hot Pot

តម្លៃ៖

  • ទឹកស៊ុប៖ ចាប់ពី $10 ឡើងទៅ
  • សាច់៖ ចាប់ពី $8 ឡើងទៅ

ម៉ោងបើក៖ 11AM – 4AM

ទីតាំង៖ ផ្លូវ la sene ជិតផ្សារទំនើបអ៊ីអន សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap